ជូត

ជូត - Rat
01/01 đến 23/01

លោកអ្នកកើតឆ្នាំជូត

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគជតារាសី របស់លោកអ្នកល្អប្រសើរនឹងបានលាភធំ តែមុននឹងកើតលាភអ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មមានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវ បានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាពឲ្យបានល្អ ព្រោះអាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់លោកអ្នកល្អប្រសើរ នឹងបានលាភធំតែមុននឹងកើតលាភ អ្នកត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន។ ហេតុនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្ម មានបំណងទុក បន្ទាប់ពីនោះទៅអ្នកនឹងត្រូវ បានទទួលមុខតំណែងថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ ហើយលោកអ្នកត្រូវខំរក្សាសុខភាព ឲ្យបានល្អព្រោះ អាចមានជំងឺតម្កាត់ខ្លះផងនៅក្នុងឆ្នាំនេះ។

ឆ្នាំជូតគឺជាឆ្នាំដំបូងបំផុតនៃឆ្នាំទាំង១២។ យោងតាមតម្រាទាយរបស់ជនជាតិចិនឆ្នាំជូតតំណាងអោយ​ភាពឈ្លាតវៃ និងមានបញ្ញា។ លក្ខណៈបុគ្គលសម្រាប់មនុស្សដែលកើតក្នុងឆ្នាំជូតគឺឆ្លាតវៃ​មានមន្តស្នេហ៍​ រហ័សរហួន ពូកែខាងអនុវត្ត មានមហិច្ឆតា និងល្អក្នុងការសន្សំសំចៃ និងចូលរួមនឹង​សកម្មភាពក្នុងសង្គម។ តែចំណុចខ្សោយទាំងនោះគឺថាពូកគេមានភាពខ្មាស់អៀន​រឹងរូស​និយាយច្រើនអត់បានការ លោភលន់​ វៀចវេរ​ ចង់បានអំណាចនិងស្រឡាញ់ការនិយាយដើម។

ឆ្នាំ៖……..1924, 1936, 1948, 1960, 1972, 1984, 1996, 2008, 2020…

មានសំណាងជាមួយ៖

លេខ៖ ២, ៣

ពណ៌៖ ខៀវ មាស និងបៃតង

មិនសំណាងជាមួយ៖

លេខ៖ ៥, ៩

ពណ៌៖ លឿង និងត្នោត

បុគ្គលិកលក្ខណរបស់អ្នកកើតឆ្នាំជូត

វាជាជោគវាសនាដែលសត្វកណ្តុរនិងមនុស្សត្រូវបានទាក់ទងយ៉ាងខ្លាំងជាមួយគ្នា។ពួកគេជាញឹកញាប់​បរិភោគអាហាររបស់យើង និងមានសមត្ថភាពក្នុងការរស់នៅគ្រប់ទីកន្លែងដោយគ្មាន​ការរអ៊ូរ​ទាំ​អំពី​ម្ហូប​អាហារ។ ដោយសារតែនេះមនុស្សដែលកើតក្នុងឆ្នាំជូតគឺ ជាមនុស្សរួសរាយ និងរាក់ទាក់, សុទិដ្ឋិនិយម​និងមានការសម្របខ្លួនខ្ពស់នៅក្នុងបរិយាកាសណាក៍ដ៍ដោយ។ ពួកគេយល់ពីអារម្មណ៍របស់អ្នកដទៃ​ប៉ុន្តែ​មានចិត្តរឹងចចេសជាមួយនឹងគំនិតរបស់អ្នកដ៍ទៃ។ បុគ្គលិកលក្ខណៈរបស់ពួកគេគឺចិត្តល្អ​ ប៉ុន្តែ​ដោយ​សារតែជំនាញនៃការប្រាស្រ័យទាក់ទងទន់ខ្សោយពាក្យសម្ដីរបស់ពួកគេហាក់ដូចជាមិន​សមរម្យ​និងគ្រោតគ្រាត។

ពួកគេជាមនុស្សពូកខាងមើលនិងអង្កេត ស្មាននិងគិតទុកមុន និង​មានទស្សនៈវិស័យ។ ជាធម្មជាតិ​មនុស្សដែលកើតក្នុងឆ្នាំជូតគឺមានសភាវគតិ, ខ្លាំងខ្លានិងប្រុងប្រយ័ត្នដែល​ធ្វើឱ្យ​ពួកគេក្លាយ​ទៅជា​អ្នកជំនួញដ៏អស្ចារ្យ។ ពូកគេតែងតែបញ្ចេញនូវប្រតិកម្មយ៉ាងល្អមុនពេល​ដែល​ស្ថាន​ភាពអាក្រក់កើត​ឡើងចំពោះគេ។ ពួកគេជាមនុស្សដែលដើរទាន់សង្គមនិងមានប្រជាប្រិយភាព​នៅក្នុងទំនាក់ទំនង​សង្គម​។ ពួកគេជាមនុស្សគិតវិជ្ជមាននិងអាចសម្របខ្លួនបាន និងមានការចូល​ចិត្តពីអ្នកដទៃ។

ភាពត្រូវគ្នា និងដៃគូរជាមួយនឹងឆ្នាំដ៏ទៃទៀត

ចុះសម្រុងបំផុត និងដៃគូល្អបំផុត៖ ឆ្នាំរោង ឆ្នាំវក និងឆ្នាំឆ្លូវ

ចុះសម្រុងមធ្យម និងដៃគូល្អ៖ឆ្នាំជូត ឆ្នាខាល ឆ្នាំម្សាញ់ ឆ្នាំចរ ឆ្នាំកុរ

ពិបាកចុះសម្រុង និងដៃគូមិនល្អបំផុត៖ឆ្នាំថោះ ឆ្នាំមមី ឆ្នាំមមែ ឆ្នាំរការ

ពេលវេលានិងថ្ងៃខែនៃកំណើតដែលល្អបំផុត

ពេលល្អ៖​ ចន្លោះម៉ោង ៥ដល់៧ព្រឹក និងចន្លោះម៉ោង៥ដល់៧រសៀល

ថ្ងៃល្អ៖ ទី​ ៤, ៩, ១៣,២៥,៣០ នៃប្រតិទិនចិន

ខែល្អ៖មករា ឧសភា កក្កដា សីហា និងកញ្ញា

មករា៖ជាមនុស្សមានសំណាងពីដូនតា ដូចមិនចាំបាច់ខ្វល់ពីអាហារ និងសំលៀកបំពាក់

ឧសភា៖ជាមនុស្សឧស្សាហ៏និងខិតខំធ្វើការដូចនេះអាចដឹកជិវិតទទួលបាននូវភាពរុងរឿង

កក្កដា៖ពូកមិនចាំបាច់ខ្វល់ពីអាហារ និងសំលៀកបំពាក់

សីហា៖អាចទទួលបាននូវតំណែងខ្ពស់​ និងទ្រព្យសម្បតិ្តហូរហៀ

កញ្ញា៖អាចរស់ដោយសន្តិភាព សប្បាយរីករាយ និងសំបូរសប្បាយ

អាជីព​និងការងារ

ការងារសម្រាប់ពូកគេ៖​សិល្បករ  ​វេជ្ជបណ្ឌិត អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ ស្ថាបត្យករ អ្នកនិពន្ធ ធអ្នកប្រាជ្ញ អ្នករចនាម៉ូត អ្នកថតរូប អ្នកចំរៀង តន្ត្រីករ អ្គ្រូបង្រៀន គណនេយ្យករ។ ល។

ដៃគូរការងារដែលល្អបំផុត៖ឆ្នាំឆ្លូវ ឆ្នាំវក និងឆ្នាំរោង

ដៃគូរការងារដែលល្អ៖ឆ្នាំកុរ

ដៃគូរការងារដែលមធ្យម៖ឆ្នាំខាល  ឆ្នាំរការ

ដៃគូរការងារដែលអាក្រក់៖មមី មមែ និងថោះ

អាយុដែលល្អបំផុតសម្រាប់អាជីវកម្ម៖ ចន្លោះអាយុ ៣៥ ដល់៤៥