ថោះ

ថោះ - rabbit
01/01 đến 31/12

លោកអ្នកកើតឆ្នាំថោះ

បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យា ចំពោះផលរបស់អ្នក ជានិច្ចនៅក្នុងរឿងនេះ ចូរអ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការដូចពោលនេះ អ្នកត្រូវចំពោះប្រយ័ត្នមនុស្ស មកបញ្ចុះបញ្ចូលបញ្ហា លើកជើងអ្នក ឲ្យចូលរួមការងារជាមួយគេ ការងារនោះមានសភាពបែបណា ក៏ដោយចុះសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរសែងរែកពុនលើកដាក់របស់ធ្ងន់ៗ ហួសពេកទេ ព្រោះអាចមានការថ្លោះចង្កេះ ឬគ្រេចឆ្អឹងខ្នង ឬមានការឈឺថ្កាត់បានដោយងាយ។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីលោកអ្នក មិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភ័ក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកនឹង ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ បើទោះជាមានឧបសគ្គ ក្នុងការងាររបស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នក ក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មីផងក៏អាចថាបាន។