ខាល

ខាល - Tiger
01/01 đến 31/12

លោកអ្នកកើតឆ្នាំខាល

បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលជោគរាសីរបស់អ្នកល្អជាទីបំផុត លោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង នូវមានគេនាំបំណាច់រង្វាន់មកឲ្យដល់ទីកន្លែង។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តី សុខយ៉ាងក្រៃលែង។ ក្នុងឆ្នាំនេះបើលោកអ្នកមានបំណងធ្វើការងារអ្វី ឬបើកមុខជំនួញជួញដូរមុខជា បានសម្រេចផលយ៉ាងពិតប្រាកដ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាល ពីអ្នកដទៃឯទៀតខ្លាំងពេក ចំពោះរឿងនៃការរាប់អានស្រឡាញ់ ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់នូវទឹកចិត្តគេបន្តិចផង។

បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីរបស់អ្នក មិនសូវល្អលោកអ្នកមិនសូវ បានរីករាយសោះឡើយមិត្តភ័ក្រ ឬមនុស្សធ្វើការជាមួយអ្នកគេ ជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នក ឲ្យខូចខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបកិច្ចការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។ តែទោះបីជាយ៉ាងនេះក៏អ្នកគង់នឹងបាន សម្រេចក្នុងការងារ ដែលអ្នកបានតាំងចិត្តទុកដោយសេចក្តីមានះ ព្យាយាមយ៉ាងប្តូរផ្តាច់។