រកា

រកា - Rooster
01/01 đến 31/12

លោកអ្នកកើតឆ្នាំរកា

ជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគជតារាសីលោកអ្នកមិនសូវជាល្អ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើនអនេកមិត្តភ័ក្រជាទីស្រឡាញ់ឬញាតិសន្តាន ដែលមានគុណបំណាច់លើរូបអ្នកនឹងត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ បើទុកជាមានឧបសគ្គក្នុងការងារ របស់អ្នកខ្លះក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះមានគេជួយឈឺឆ្អាល ឲ្យអ្នកបានសុខសាន្ត រីឯភឿនរបស់អ្នកក៏បានតទល់ជួយយ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែងជួសជុលឬធ្វើថ្មីផងក៏អាចថាបាន។

ជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកនឹងបានការងារធ្វើជាក់ជាប្រាកដ បើសិនជាការរៀបចំមង្គលផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ហើយជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សច្រណែនឫស្យា ចំពោះផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះចូរអ្នកកុំគប្បីខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃហេតុការដូចពោលនេះ អ្នកត្រូវប្រយ័ត្នចំពោះមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកបញ្ចុះបញ្ចូលបញ្ហាលើកជើង អ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពបែបណាក៏ដោយចុះ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ៗ ហួសពេកទេព្រោះ អាចមានការច្នោះចង្កេះឬចឆ្អឹងខ្នង ឬមានការឈឺផ្កាត់បានដោយងាយ។