កុរ

កុរ - Pig
01/01 đến 31/12

លោកអ្នកកើតឆ្នាំកុរ

បើជាមនុស្សប្រុសទំនាយថាៈ៖ ក្នុងឆ្នាំនេះរាសីរបស់លោកអ្នក មិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរជីវិតរបស់អ្នក។ ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍នេះឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណានោះ ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាននោះ ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញបន្តិច ក្នុងរវាងដែលលោកអ្នកមានអាយុប៉ុណ្ណោះ។

បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពី ទីកន្លែងបើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី។ បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗ។ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានការឆ្កៀបរមាស់រង្គោះរង្គើរ ដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹង ធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្តីហ្មងមួរជារឿយៗមួយវិញទៀត ញាតិព័ន្ធឬមិត្តភក្តិនឹងកើតជាក្តីរង្គាសឫស្សាដល់អ្នកដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នកហេតុការណ៍ទាំងអស់នេះ ចូរកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់នៅក្នុងឆ្នាំនេះ អ្នកនឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ៕