មមែ

មមែ - Goat
01/01 đến 31/12

លោកអ្នកកើតឆ្នាំវក

ជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្តាប់ដៃយើងហើយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថា បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្ដាច់ហើយ ទោះបីជាសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេច ក៏ដោយក៏អ្នកអាចគេចផុតបានទាំងអស់ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់នូវសេចក្តីរំខាន ដល់អ្នកមួយចំនួននៅក្នុងរយៈឆ្នាំនេះ។

ជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជតារាសី របស់អ្នកពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ លោកអ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបំរើការក្នុងលំនៅដ្ឋាន។ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់អ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំងទើបអ្នកបានប្រាស់ ចាកផុតពីវិបត្តិទាំងនេះទៅខ្លះៗ។